_todaytab
Jun 27

Gemini CLI របស់ Google ធ្វើឱ្យការសរសេរកូដកាន់តែលឿន — ហើយឥតគិតថ្លៃទៀតផង

ថ្មីៗនេះ Google បានដាក់ឱ្យប្រើប្រាស់ Gemini CLI ដែលជាឧបករណ៍ open-source ថ្មីមួយសម្រាប់ជួយអ្នកក្នុងការបង្កើត តេស្ត និងកែលម្អកូដដោយផ្ទាល់ពី command line។ វាគឺជាជំនួយការសរសេរកូដ AI សម្រាប់ Terminal របស់អ្នក ហើយអ្វីដែលពិសេសនោះគឺវាឥតគិតថ្លៃ។
ចំណុចដ៏ល្អបំផុតមួយនោះគឺ វាអាច requests បានរហូតដល់ ៦០ដងក្នុងមួយនាទី (ឬ ១,០០០ដងក្នុងមួយថ្ងៃ) ដោយមិនចាំបាច់ប្រើ API key ឡើយ។ ប្រសិនបើអ្នកត្រូវការលើសពីនេះ អ្នកអាចគ្រាន់តែបន្ថែម key ផ្ទាល់ខ្លួនរបស់អ្នកបាន។ ងាយៗ!
Gemini CLI មានមុខងារមានប្រយោជន៍ជាច្រើនដូចជា៖
អាន និងសរសេរឯកសារ (files)
ស្វែងរកកូដ
ចូលប្រើទិន្នន័យពីគេហទំព័រ ឬធ្វើការស្វែងរកនៅលើ Google
ធ្វើអន្តរកម្មជាមួយ Server
តាមដានការប្រើប្រាស់ Token ដើម្បីឱ្យអ្នកអាចបង្កើនប្រសិទ្ធភាពកម្មវិធីរបស់អ្នក
វាក៏អាចបង្កើតរូបភាព បង្កើតកម្មវិធីគេហទំព័រ (web apps) ហើយប្រសិនបើកូដរបស់អ្នកមានបញ្ហា វានឹងព្យាយាមជួសជុលវាដោយស្វ័យប្រវត្តិ។

Image 1
0/500
Be the first to leave a comment!